កូរ៉េខាងជើង នឹងបាញ់សាកល្បង​មីស៊ីល​រាល់សប្ដាហ៍ - Kh News

Post Top Ad

Monday, April 17, 2017

កូរ៉េខាងជើង នឹងបាញ់សាកល្បង​មីស៊ីល​រាល់សប្ដាហ៍


កូរ៉េខាងជើង នឹង​បន្ត​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល បើ​ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ផ្នែក​យោធា ជាមួយ​សហរដ្ឋអាមេរិក​ក្តី។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាងជើង​ម្នាក់ ប្រាប់​ទៅ​កាន់​សារព័ត៌មាន BBC នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។
«យើង​នឹង​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ប្រចាំ​សប្ដាហ៍ ប្រចាំ​ខែ និង​ប្រចាំ​ឆ្នាំ»។ លោក Han Song-ryol អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ប្រាប់​ទៅ​កាន់​លោក John Sudworth អ្នក​យកការណ៍​របស់ BBC។
ជា​មួយ​គ្នា​នេះ​ដែរ លោក Han បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង ប្រសិន​បើ​សហរដ្ឋអាមេរិក​មាន​សកម្មភាព​យោធា។គួរ​រំលឹក​ថា អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence ធ្លាប់​បាន​ព្រមាន​កូរ៉េខាងជើង មិន​ឲ្យ​សាកល្បង​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ។«សម័យកាល​នៃ​យុទ្ធសាស្ត្រ​អត់ធ្មត់ ជាមួយ​កូរ៉េខាងជើង​ត្រូវ​បាន​បញ្ចប់​ហើយ»។ នេះ​បើ​តាម​សម្ដី លោក Mike។យ៉ាងណាមិញ លោក Han បាន​បញ្ជាក់​ប្រាប់ BBC ថា «ប្រសិន​បើ​សហរដ្ឋអាមេរិក​មាន​គម្រោង​វាយប្រហារ​មក​លើ​ពួក​យើង (កូរ៉េខាងជើង) យើង​នឹង​ប្រតិកម្ម​តបត​ដោយ​ប្រើ​នុយក្លេអ៊ែរ តាម​រយៈ​រចនាបថ និង​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​របស់​ពួក​យើង​វិញ»៕



ប្រភព៖​ sabay news.

Post Bottom Ad

Responsive Ads Here