លី ឌីណា ពិតជាមានបារមីស័ក្តិសិទ្ធិ ចូលខ្លួន ពេលទៅបួងសួងសុំសេចក្តីសុខ នៅប្រាសាទព្រះខ័ន? - Kh News

Post Top Ad

Monday, April 17, 2017

លី ឌីណា ពិតជាមានបារមីស័ក្តិសិទ្ធិ ចូលខ្លួន ពេលទៅបួងសួងសុំសេចក្តីសុខ នៅប្រាសាទព្រះខ័ន?


សៀមរាប៖ ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយល្បីថាបារមីស័ក្តិសិទ្ធិនៅប្រាសាទព្រះខ័ន ខេត្តសៀមរាបបានចូលនៅក្នុងខ្លួន តារាសម្តែងស្រី កញ្ញា លី ឌីណា ដែលជាតួឯកស្រីនៅក្នុងរឿង «ឋានសួគ៌វណ្ណៈ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។
យោងតាមប្រភពហ្វេសប៊ុក អ្នកដែលនៅក្នុងហេតុការណ៍នោះបានឱ្យដឹងដូច្នេះថា៖ «ជឿ រឺមិនជឿ? ពេលនេះខ្ញុំជឿហើយ ក្នុងលោកយើងពិតជាមានបារមីស័ក្តិសិទ្ធិពិតមែន? កញ្ញឌីណា ដែលជាតារាសម្តែងឯកក្នុងរឿងឋានសួគ៌វណ្ណៈ (ឈ្មោះក្នុងរឿងបូរ៉ាណា )ពេលកំពុងតែសំពះបួងសួងសុំសេចក្តីសុខនៅលើកំពូលប្រាសាទព្រះខ័ន (សៀមរាប) ស្រាប់តែមានបារមីស័ក្តិសិទ្ធិចូលមកក្នុងខ្លួន មើលឡើងព្រឺសម្បុរ។ នេះមិនមែនថតរឿងទេណា ពិតៗម៉ង តោះស៊ែរចែកគ្នាមើល និងសុំសេចក្តីសុខផង»
នៅក្នុងវីដេអូ ដែលថតបាននៅកន្លែងកើតហេតុ យើងឃើញកញ្ញា លី ឌីណា រាំពត់ខ្លួន ក្បាច់បុរាណយ៉ាងទន់ភ្លន់ ហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនដូច្នោះដែរ៕
តើពិតជាមានបារមីវត្ថុស័ក្តិសិទ្ធិ ចូលមកក្នុងខ្លួនរបស់នាងឬយ៉ាងណា? ចុះប្រិយមិត្តយល់ដូចម្តេចដែរ? 
តោះទស្សនាវីដេអូខាងនៅLinkក្រោមនេះទាំងអស់គ្នា៖
https://web.facebook.com/vutha.slimboy/videos/757422197750339/

Post Bottom Ad

Responsive Ads Here