
ខេត្តកណ្ដាល ៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានធ្វើការចាប់ខ្លួនអ្នកជួញដូរគ្រឿងញឿនដែលជាគូសង្សារ២នាក់ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្ដែងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គូស្នេហ៍ជួញដូរគ្រឿងញៀននោះម្នាក់ឈ្មោះ នូ រ៉ាដែន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិផ្សារត្រែង ត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ សៅ ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរបំរើការងារនៅហាងខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ។ នគរបាលបានដកហូតបានវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ធំ ទូរស័ព្ទដៃ២គ្រឿង ។
នគរបាលបានឲ្យដឹងថា នៅមុនចាប់ខ្លួនកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួលបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក និងបែកចានចុះធ្វើការល្បាត និងស្រាវជ្រាវដើម្បីឈានដល់ការបង្ក្រាបរាល់បទល្មើសនានានៅក្នុងមូលដ្ឋាន ខណៈនោះក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើទើបកម្លាំងនគរបាលស្រុក និងប៉ុស្តិ៍ទាំង២នោះចុះទៅបង្ក្រាបឃាត់ខ្លួនចំនួន២នាក់ និងដកហូតថ្នាំញៀន៣កញ្ចប់ធំ ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀនទាំងអស់នេះពីអ្នកជួញដូរមិនស្គាលឈ្មោះម្នាក់នៅផ្ទះសំណាក់មួយនៅព្រំប្រទល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងឃុំបែកចានស្រុកអង្គស្នួលដើម្បីយកទៅលក់បន្ត ៕
ប្រពភ៖ cambo-info