រួមភេទ មុនពេលរៀបការ អ្នកនឹងប្រឈមទៅនឹងអ្វីខ្លះ ? - Kh News

Post Top Ad

Monday, June 5, 2017

រួមភេទ មុនពេលរៀបការ អ្នកនឹងប្រឈមទៅនឹងអ្វីខ្លះ ?




តោះ ជជែកគ្នាបន្តិចទៅមើល ថាតើការរួមភេទ មុនពេលរៀបការ អាចផ្តល់ផលវិបាកអ្វីខ្លះ ចំពោះយុវវ័យយើង?
បើនិយាយអំពីប្រពៃណីទំនៀមទម្លាប់ខ្មែរវិញ សម្រាប់មនុស្សយើង គឺថា វាជារឿងធំបំផុត នៅក្នុងឆាកជីវិតរបស់អ្នក។ ការរួមភេទមុនរៀបការ មានន័យថា អ្នកបានបំពាន និងធ្វើខុសខ្លាំងបំផុត រហូតពេលខ្លះ ធ្វើឲ្យស្រ្តីយើងបាក់ទឹកចិត្ត ឬឈានដល់ការធ្វើទុក្ខទោសខ្លួនឯងទៀតផង។ បើជ្រុលរួមភេទមុនរៀបការ ហើយមិនបានរៀបការជាមួយបុរសម្នាក់នោះទៀតសោត វិប្បដិសារី នឹងកើតមាន អាចនិយាយបានថា ពេញមួយជីវិតរបស់មនុស្សស្រីម្នាក់នោះតែម្តង។
យ៉ាងណាមិញ សម័យនេះ អ្វីៗកាន់តែទំនើប រីឯប្រពៃណី ឬរឿងព្រហ្មចារីយ៍នេះ សម្រាប់មនុស្សស្រីខ្លះ វាប្រហែលជាលែងសំខាន់ទៀតហើយ មានន័យថា គេអាចនឹងរស់នៅជាមួយគ្នាមុនរៀបការ ដោយមិនខ្វល់នឹងអ្វីនោះឡើយ។
ទោះបីជាយ៉ាងនេះក្តី អ្នកក៏នឹងត្រូវប្រឈម ជាមួយនឹងបញ្ហាជាច្រើនផងដែរ ដូចជា ៖
•    ជម្លោះ អាចនឹងកើតឡើងគ្រប់ពេល ក្រោយពេលអ្នករស់នៅជាមួយគ្នា នៅជិតដិតគ្នា ឬបានខ្លួនប្រាណគ្នារួចមក
•    ទំនាក់ទំនង នឹងកាន់តែឆ្ងាយ ហើយលែងសូវស្អិតរមួតដូចមុន ឬអាចនិយាយបានថា ណាយចិត្ត
•    អ្នកអាចប្រឈមនឹងការឆ្លងមេរោគ
•    ការមានកូនដោយមិនបានព្រៀងទុក គឺជារឿងដែលឧស្សាហ៍កើតមានឡើង
•    រស់នៅមិនចុះសម្រុងគ្នា ទាក់ទងទៅនឹងការចំណាយ ការធ្វើការ និងរឿងជាច្រើនទៀត
•    បាត់បង់កិត្តិយស៕
ប្រពភ៖ cambo-info

Post Bottom Ad

Responsive Ads Here