ផលប៉ះពាល់​នៃ​ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង - Kh News

Post Top Ad

Thursday, June 8, 2017

ផលប៉ះពាល់​នៃ​ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង




ការសម្រេចទឹកកាមដោយខ្លួនឯង ជាអ្វីមួយដែលអាចធ្វើឱ្យអ្នកមានក្តីសុខខ្លាំងបំផុត។ មនុស្សមិនប្រាថ្នា ឬស្រេកឃ្លានចំណង់តណ្ហានឹងមនុស្សភេទផ្ទុយគ្នា ដោយសារពួកគេមានជំនាញខាងសម្រេចទឹកកាមដោយខ្លួនឯង។
តែទោះបីជាយ៉ាងណា តើការសម្រេចទឹកកាមខ្លាំងពេកអាចផ្តល់ទុក្ខទោស និងប៉ះពាល់អាក្រក់ដល់មនុស្សដែរទេ? ខាងក្រោមនេះយើងនឹងបង្ហាញពីផលប៉ះពាល់ និងបំផ្លាញជីវិតផ្លូវភេទអ្នក ក្រោយពេលសម្រេចទឹកកាមដោយខ្លួនឯងច្រើនដងញឹកញាប់ពេក។
ឈឺចាប់ប្រដាប់ភេទ
បុរសអាចទទួលរងការឈឺចាប់ នៅពេលគេសម្រេចទឹកកាមញឹកញាប់ពេក។ បញ្ហានេះបណ្តាលឱ្យកើតកំណកកំបោរ ដោយសាររបួសលើអាអូនតូច ហើយវាក៏អាចធ្វើឱ្យបាក់អាអូនតូចផងដែរ។
ខូចសរសៃប្រសាទ
ការអំនួតពីចំនួនដងដែលអ្នកអាចសម្រេចទឹកកាមបាន មិនមែនជារឿងអស្ចារ្យឡើយ។ បើសិនអ្នកមិនផ្តោតលើគុណភាពទេ វាអាចផ្តល់ទុក្ខទោសខ្លាំងដល់សរសៃប្រសាទរបស់អ្នក។
សកម្មភាពរួមភេទ
អ្នកនឹងមិនសប្បាយចិត្តពេលរួមភេទជាមួយគូស្នេហ៍។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលរួមភេទ អ្នកនឹងចាប់ផ្តើមគិតដល់ក្តីសុខពេលសម្រេចទឹកកាមដោយខ្លួនឯង។ បញ្ហានេះបានបំផ្លាញជីវិតផ្លូវភេទរបស់អ្នក។
រឿងសិច និងការសម្រេចទឹកកាមដោយខ្លួនឯងបានបំផ្លាញជីវិតផ្លូវភេទ
បុរសៗចូលចិត្តមើលរឿងសិច ហើយសម្រេចទឹកកាមដោយខ្លួនឯង។ ប៉ុន្តែធាតុពិត បើសិនក្តីរំពឹងទាំងនេះមិនបានដូចបំណង ពួកគេនឹងខូចចិត្ត ហើយវាអាចបំផ្លាញជីវិតផ្លូវភេទខ្លាំងបំផុត។
ជីវិតសង្គមចាប់ផ្តើមប្រឈមនឹងគ្រោះថ្នាក់
មនុស្សត្រូវចាំថា ក្តីសុខតែម្នាក់ឯងមិនមែនជាជីវិតសង្គម និងការងារឡើយ។ ប្រសិនបើអ្នកដឹងថា ជីវិតសង្គម និងការងាររបស់អ្នកកំពុងជួបការលំបាក អ្នកក៏ត្រូវខូចសុខភាពដោយប្រយោលផងដែរ។
ឆាប់នឹងបាញ់ទឹកកាម
ប្រសិនបើអ្នកគ្មានអារម្មណ៍នឹងសម្រេចទឹកកាមនៅពេលក្រោយៗទៀត អ្នកត្រូវប្រើអារម្មណ៍ខ្លាំងបំផុត។ បើចាំបាច់ ជជែកជាមួយមិត្តភក្តិ ឬអ្នកជំនាញអំពីបញ្ហានេះ។
កាន់តែពិបាកបាញ់ទឹកកាមខ្លាំងឡើង ពេលអ្នកនៅតែបន្តសម្រេចទឹកកាមដោយខ្លួនឯង
ពេលអ្នកចាប់ផ្តើមសម្រេចទឹកកាមខ្លួនឯងញឹកញាប់ អ្នកនឹងកាន់តែពិបាកឈានដល់ចំណុចកំពូល។ រាងកាយរបស់យើងត្រូវការពេលវេលាដើម្បីផលិតទឹកកាមឡើងវិញ នេះមិនមែនមានន័យថា អ្នកត្រូវផឹកទឹកឱ្យបានច្រើន ហើយចង់បាញ់ទឹកកាម ស្របពេលដែលខ្លួនប្រាណមិនទាន់រួចរាល់៕







ប្រភព៖មង្គលការ


Post Bottom Ad

Responsive Ads Here