របៀបឆាមីកាតាំង - Kh News

Post Top Ad

Tuesday, June 20, 2017

របៀបឆាមីកាតាំង



របៀបឆាមីកាតាំង
-----------
#គ្រឿងផ្សំ
- សាច់គោ ឬសាច់ជ្រូក (ហាន់ជាបន្ទះស្ដើងៗ) ឬលាយគ្រឿងសមុទ្រតាមចំនូលចិត្ត
- ដើមខាត់ណា
- មីកាតាំង ឬគេហៅថាបាញ់កាញ់យកអាទន់
- ប្រេងឆា ខ្ទឹមស ម្រេច ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ អំបិល ប៊ីចេង ស្ករស ខ្ទឹមសចិញ្ចាំ ម្សៅស៊ុបមាន់ ម្សៅឆា និង ពងទា។
- មុនដំបូងត្រូវសកខាត់ណាលាងទឹករួចហាន់ជារបៀបឆា បន្ទាបយកឆ្នាំង ឬខ្ទះដាំទឹកបន្តិចដើម្បីធ្វើការស្រុះរយៈពេល៣០វិនាទី ក្នុងទឹកដែលស្រុះខាត់ណាត្រូវបន្ថែមអំបិលនិងប្រេងឆាបន្តិចដើម្បីរក្សា
ពណ៍ឲ្យនៅបានស្អាត បន្ទាប់ពីស្រុះរួចយើងចាក់ចូលក្នុងចញ្ចែងលាង
ជាមួយទឹកធម្មតាទុកមួយឡែក។
- ចំពោះសាច់យើងត្រូវធ្វើការប្រឡាក់ជាមួយគ្រឿងទេសមានដូច ស្ករស អំបិិល ប៊ីចេង ម្សៅស៊ុបមាន់ ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ និងម្រេចរួចធ្វើការច្របល់ឲ្យសប់ទុកមួយឡែក។
- ចំនែកមីកាតាំងយើងត្រូវប្រលេសវាកុំឲ្យនៅជាប់គ្នារួចធ្វើការប្រឡាក់ជាមួយប្រេងខ្យងរួចទុកមួយឡែក។
- យកខ្ទះដាក់ប្រេងឆាចូលទុកឲ្យក្ដៅបន្ទាប់មកដាក់ខ្ទឹមសចូលលីងឲ្យឈ្ងុយ រួចដាក់សាច់ដែលបានប្រលាក់គ្រឿងឆាឲ្យឆ្អិនបន្ទាប់មកដាក់ខាត់ណា ដែលបានស្រុះរួចឆាជាមួយគ្នា បន្ទាប់មកទៀតចាក់ទឹកលាយជាមួយ
- ម្សៅឆាដើម្បីឲ្យវាឡើងខាប់ពេលដែលដែលឆាពុះភ្លក់មើលរសជាតិតាម ចំនូលចិត្ត រួចបន្ថែមពងទាកូរវាឲ្យសប់ ចុងក្រោយដាក់មីដែលយើងបាន ប្រឡាក់ជាមួយប្រេងខ្យង រួចធ្វើការឆាឲ្យសប់ម្ដងទៀតជាកាស្រេច។






Post Bottom Ad

Responsive Ads Here