ចង់ដឹងអ្នកណាខ្លះលួចប្រើ Computer របស់អ្នក? - Kh News

Post Top Ad

Monday, June 5, 2017

ចង់ដឹងអ្នកណាខ្លះលួចប្រើ Computer របស់អ្នក?



  • សូមចុច Key Win + S ដើម្បី Search រួចវាយពាក្យថា  Event Viewer បន្ទាប់មកជ្រើសរើសយក Event Viewer សម្រាប់ Windows 10 
  • សូមចុច Key Win + S ដើម្បី Search រួចវាយពាក្យថា  Event Viewer បន្ទាប់មកជ្រើសរើសយក View event logs សម្រាប់ Windows 8.1។

  • បន្ទាប់​មក​ សូម​ចុច​លើ Windows Logs ឬ​ធ្វើ​ការ​ Double-click ក៏​បាន ។


  • បន្ទាប់​មក​ទៀត​ សូម​ធ្វើ​ការ Right-click នៅ​លើ​ System និង​ជ្រើស​យក Filter Current Log ។

  • ពេល​នោះ លោកអ្នក​នឹង​ឃើញ​មាន​ផ្ទាំង Filter Current Log បង្ហាញ​ឡើង​មក។ នៅ​ត្រង់ Event Sources សូម​ធីក​យក Power-Troubleshooter និង​ចុច OK ។

លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែលម៉ាស៊ីន​​​ត្រូវ​បាន​បើក​ដំណើរការ​ នៅ​ក្នុង​ផ្ទាំង Event Viewer ផ្នែក​កណ្ដាល។ ពេល​នេះ លោកអ្នក​អាច​កំណត់​សម្គាល់​បាន​ហើយ​ថា ​តើ​មាន​អ្នក​លួច​ចូល​មក​​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​របស់អ្នកដឺែល​ឬ​ទេ។


  • ដើម្បី​ជា​ជំនួយ​បន្ថែម​នោះ លោកអ្នក​គប្បី​ចូល​ទៅ​មើល​ក្នុង Recent Documents ឬ​ក៏ browser history ជាដើម ដែល​អាច​នឹង​ជា​គន្លឹះ​តាម​ដាន​បន្ថែមទៀត​ផង​ដែរ។


ប្រភព៖  i-share4u


Post Bottom Ad

Responsive Ads Here