
ជាដំណឹងមួយគួរឲ្យសោកស្តាយដែលឯកឧត្តម អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា និងជាបងប្រុសបង្កើតនៃ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលមរណភាពក្នុងជន្មាយុ ៩៣ ឆ្នាំ កាលពីវេលាម៉ោង៨ និង៤៥នាទី ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយជរាពាធ ។
ដោយសពនឹងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅវត្តបុទុមវត្តី ដោយពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧។ សូមថ្វាយក្តីអាល័យចំពោះដួងវិញ្ញាណក័ន្ធ ឯកឧត្តម និង សូមវិញ្ញាណកន្ធឯកឧត្តម បានសោយសុខក្នុងឋានបរមសុខ៕



ប្រភព៖ Khmer Note