រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេសង្ស័យឈ្លោះប្រកែកគ្នាជាមួយប្តី បានជិះម៉ូតូឌុបមកលោតទឹកទន្លេចតុមុខប៉ងសម្លាប់ខ្លួននៅមុខព្រះបរមរាជវាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា នៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ស្ត្រីដែលប៉ងលោតទឹកទន្លេធ្វើអត្តឃាតតែមិនបានសម្រេចនេះឈ្មោះ បុប្ផា អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍និយាយថា បើតាមការរៀបរាប់របស់សាច់ញាតិគឺស្ត្រីរូបនេះ ក្រោយពីមានជម្លោះជាមួយប្តី ក៏ជិះម៉ូតូឌុបពីជ្រោយចង្វាមកលោតទឹកទន្លេប៉ងសម្លាប់ខ្លួននៅមុខព្រះបរមរាជវាំងតែម្តង ។ លុះពេលមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើលមួយសន្ទុះ ទើបមាននគរបាលប៉ុស្តិ៍ជ័យជំនះមកដល់ ។
ភ្លាមៗនោះ ស្ត្រីរូបនេះឃើញសមត្ថកិច្ចមកដល់ ក៏ហែលទឹកឡើងមកគោកវិញ រួចជិះ
រ៉ឺម៉កម៉ូតូជាមួយបងប្អូនទៅផ្ទះវិញបាត់ទៅ ។ ការប៉ងលោតទឹកសម្លាប់ខ្លួននេះដែរ ដោយសារស្ត្រីរូបនេះចេះហែលទឹកក៏ហែលមកគោកវិញ ប្រសិនបើមិនចេះហែលទឹកទេ ច្បាស់ជាលិចទៅក្នុងទឹកទន្លេបាត់ទៅហើយ ។ប៉ុន្តែបើតាមស្ត្រីរូបនេះនិយាយថា នាងមិនមានបំណងចង់លោតទឹកសម្លាប់ខ្លួនទេ គឺ់ចុះទៅមាត់ច្រាំងទន្លេដើម្បីបេះដៃកំប្លោកក៏រអិលជើងធ្លាក់ចូលក្នុងទន្លេតែម្តងទៅ ។

តាមចម្លើយនេះ គឺមិនស៊ីសង្វាក់គ្នានឹងសាច់ញាតិដែលបានប្រាប់អ្នកកាសែតទេ តែទោះបីជាបែបណាអ្វីៗក៏បានបញ្ចប់ទៅហើយ ទោះជាប៉ងសម្លាប់ខ្លួនក៏មច្ចុរាជមិនត្រូវការដែរ គួរបន្តរស់នៅមើលពិភពលោកតទៅទៀតទៅ ៕
ប្រភព៖kohsantepheapdaily