យក្សកុម្មុយនិស្តរុស្ស៊ីផ្គុំកងទ័ពជាង១មុឺននាក់នឹងសភាវុធធ្វើស​ង្គ្រាមធុនធ្ងន់យ៉ាងសម្បើ​​មរញ្ជួ​យអស់ទីលានក្រហម - Kh News

Post Top Ad

Thursday, July 16, 2020

យក្សកុម្មុយនិស្តរុស្ស៊ីផ្គុំកងទ័ពជាង១មុឺននាក់នឹងសភាវុធធ្វើស​ង្គ្រាមធុនធ្ងន់យ៉ាងសម្បើ​​មរញ្ជួ​យអស់ទីលានក្រហម

យ៉ាង​ហោច​ណាស់​ទាហាន​ចំនួន ១៤,០០០ នាក់​ត្រូវ​បាន​ប្រមូលផ្តុំ​គ្នា​ដង្ហែរ​ក្បួន​ដើម្បី​រំលឹក​ខួប​លើក​ទី​៧៥ នៃ​ជ័យ​ជំនះ​ហ្វា​ស៊ី​ស នៅ​ទីលាន​ក្រហម ក្នុង​ទីក្រុង​មូ​ស្គូ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Zingnews ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នេះ ។ ព្យុហយាត្រា​ដើម្បី​រំលឹក​ខួប​លើក​ទី​៧៥ នៃ​ជ័យ​ជំនះ​របស់​ហ្វា​ស៊ី​ស នេះ​ដើម​ឡើយ​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​៩ ឧសភា ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​ជំ ងឺ​រា តត្បា ត​ត្រូវ​ផ្តាស់​ប្តូរ​ទៅ​ថ្ងៃ​ទី​២៤ មិថុនាវិញ ។

យោង​តាម​សារព័ត៌មាន Sputnik បាន​ឲ្យ​ដឹង​ថា ទាហាន​ជាង​១៤០០០​នាក់ ត្រូវ​បាន​កែន​ប្រមូល​ទៅ​ចូលរួម​ក្នុង​ព្យុហយាត្រា​នៅ​ទីលាន​ក្រហម ក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី ។ នៅ​តាម​ដងផ្លូវ​នានា​នៃ​ទីក្រុង​មូ​ស្គូ​មាន​រថយន្ត​យោធា​ជាង ២០០ គ្រឿង​របស់​កងទ័ព​រុ​ស្ស៊ី ។ សូ​ម្បី​តែ​រថក្រោះ​ដែល​យក​ទៅ​ធ្វើសង្គ្រាម​លោក​លើក​ទី​២​ក៏​បាន​យក​មក​បង្ហាញ​ផង​ដែរ ។
ក្រៅពី​រថក្រោះ​មួយ​ចំនួន​ដែល​មាន​ជាប់​ទាក់ទង​នឹង​សង្គ្រាម​កងទ័ព​ក្រហម​ដ៏​អស្ចារ្យ​របស់​កងទ័ព​ក្រហម​សូ​វៀត រុ​ស្ស៊ី​ក៏​បាន​បង្ហាញ​ប្រព័ន្ធ​ការពារ​អាកាស និង​អាវុធ​ទំនើប​ៗ​ផង​ដែរ ។ ក្នុង​នោះ​មាន​រថក្រោះ​ធុន T-34 ចាស់​ចំនួន​៣០​គ្រឿង រថយន្ដ​ដ៏​មាន​ឥ.ទ្ធិព ល​នៅ​ក្នុង​ក្រុម​ដង្ហែ​រួម​មាន​រថក្រោះ​ធុន T-72, រថក្រោះ T-14 Armata ជំនាន់​ថ្មី​, ប្រព័ន្ធ​មី​ស៊ី​ល 9K720 Iskander និង​យានយន្ត​មេកានិច​ជា​ច្រើន និង​ថែម​ទាំង​មាន​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ថែម​ទៀត​ផង ។
ថ្លែង​មុន​ពេល​ចាប់ផ្តើម​ព្យុហយាត្រា​លោក ពូ​ទី​ន បាន​រំលឹក​អំពី​ការ​លះបង់​របស់​ប្រជាជន​សូ​វៀត​ដើម្បី​ធ្វើសង្គ្រាម​ឈ្នះ​ពួក​ហ្វា​ស៊ី​ស កាលពី​ជាង ៧៥ ឆ្នាំ​មុន ។ ប្រជាជន​សូ​វៀតបាន​បញ្ចប់​ការ​សម្លាប់​រង្គាល​ដ៏​គួរ​ឱ្យ​រន្ធត់​ដើម្បី​ជួយ​សង្គ្រោះ​ពិភពលោក​ពី​ភាព​កា ច​សា.ហា វ​របស់​ពួក​ហ្វា​ស៊ី​ស ។ ប្រធានាធិបតី ពូ​ទី​ន បាន​ប្រកាស​នៅ​ទីលាន​ក្រហម​ថា ៖«​យើង​នឹង​មិន​ភ្លេច​ការ​ចូលរួម​ចំណែក​ពី​សម្ព័ន្ធមិត្ត​របស់​យើង​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ នៅ​ចំពោះ​មុខ​ឧបសគ្គ​ដែល​កំពុង​ប្រឈម​នឹង​ភព​ផែនដី​របស់​យើង​សព្វ​ថ្ងៃនេះ​យើង​មាន​អារម្មណ៍​ថា​មាន​តម្លៃ​កាន់តែ​ច្រើន​ឡើង​ៗ ដូច​ជា​មនុស្ស ក្តី​សង្ឃឹម សន្តិភាព ភាព​ស្ងប់ស្ងាត់ និង​ជីវិត​»៕




ប្រភព៖ langveknews.com

Post Bottom Ad

Responsive Ads Here