
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ អំពាវនាវ កាលពីថ្ងៃទី១៨ មេសា ឱ្យមានដំណោះស្រាយដោយសន្តិវិធីមួយចំពោះវិបត្តិកូរ៉េខាងជើង ដែលការអំពាវនាវបែបនេះ ធ្វើឡើងពេលលោកជួបសន្ទនាជាមួយអនុប្រធានាធិបតីអាមេរិក លោក MIKE PENCE ដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងតូក្យូ ។
លោកអាបេថ្លែងថា ជារឿងសំខាន់បំផុត ដែលត្រូវធ្វើការខិតខំប្រឹងប្រែងខាងការទូត ហើយស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយ ។ ទន្ទឹមនឹងនេះការចរចា ដើម្បីគ្រាន់តែចរចាគ្មានតម្លៃណាមួយឡើយ ហើយចាំបាច់ធ្វើការគាបសង្កត់ ។ ចំណែកអនុប្រធានាធិបតីអាមេរិក លោក MIKE PENCE បានព្រមានកូរ៉េខាងជើងដោយថ្លែងថា ការវាយប្រហារនាពេលថ្មីៗនេះរបស់អាមេរិកនៅស៊ីរី និងនៅអាហ្វហ្គានីស្ថាន បង្ហាញថា គេពុំត្រូវរំលោភបំពានលើភាពអត់ធ្មត់របស់លោកដូណាល់ ត្រាំ ឡើយ ។
ទោះបីយ៉ាងណា ក្រុងព្យុងយ៉ាងបានសន្យាបន្តការសាកល្បងមីស៊ីល និងការសាកល្បងនុយក្លេអ៊ែរ ដោយមើលស្រាលចំពោះបណ្តាអនុសញ្ញាអន្តរជាតិ ។
ក្រោយបញ្ចប់ព្យុហយាត្រាយោធាដ៏សម្បើមរបស់របបកូរ៉េខាងជើងនៅក្រុងព្យុងយ៉ាង និងការសាកល្បងមីស៊ីលមួយពុំបានសម្រេច បណ្តាអ្នកទទួលខុសត្រូវអាេមរិកបានសម្តែងការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ចិន ដើម្បីទប់កូរ៉េខាងជើងកុំឱ្យហក់ខ្លាំងពេក ។
ពេលទៅបំពេញទស្សនកិច្ចនាថ្ងៃទី១៨ មេសា នៅក្រុងតូក្យូ លោក MIKE PENCE លើកឡើងជាថ្មីពីការសន្យារបស់សហរដ្ឋអាមេ
រិកធ្វើការរួមគ្នាជាមួយជប៉ុន ចិន និងកូរ៉េខាងត្បូង ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ ។ លោកថ្លែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនថា យើងឈរជាមួយលោក១០០% ។
រិកធ្វើការរួមគ្នាជាមួយជប៉ុន ចិន និងកូរ៉េខាងត្បូង ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ ។ លោកថ្លែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនថា យើងឈរជាមួយលោក១០០% ។
ដោយទៅកាន់ព្រំដែនរវាងកូរ៉េទាំង២កាលពីថ្ងៃទី១៧ មេសា លោក MIKE PENCE និងប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក HWANG KYO AHN នៅតែរក្សាជំហរដាក់ ពង្រាយមុនកាលកំណត់ប្រព័ន្ធការពារប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូង ទោះបីមានការប្រឆាំងជំទាស់របស់ក្រុងប៉េកាំងក្តី ។
ប្រឈមមុខនឹងការកើនឡើងនៃគ្រោះថ្នាក់ ប្រទេសចិនក៏ទទូចដែរលើការប្រើមាគ៌ាការទូត ដើម្បីដោះស្រាយ ។ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី ក្នុងសន្និសីទសារព័ត៌មានមួយថ្លែងនាថ្ងៃទី១៨ មេសា ថា គេត្រូវប្រើមាគ៌ាការទូតដែលនេះជាការជ្រើសរើសដំបូងគេ ដើម្បីដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ ។
សង្គ្រាមនុយក្លេអ៊ែរ
ក្នុងពិធីមួយនាឱកាសប្រារព្ធបុណ្យគ្រឹស្ត PÂQUES នៅឯសេេតវិមានប្រធានាធិបតីអាេមរិក លោកដូណាល់ ត្រាំ វាយតម្លៃថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងនៅប្រកាន់ជំហររឹងដដែល ។បណ្តាអ្នកទទួលខុសត្រូវកូរ៉េខាងជើងក៏ទម្លាក់ការទទួលខុសត្រូវលើសហរដ្ឋអាមេរិកថា ជាអ្នកធ្វើឱ្យដុនដាបដល់បរិយាកាស ហើយប្រកាសពីចេតនារបស់ពួកគេបន្តកម្មវិធីនុយក្លេអ៊ែរ ។
ក្នុងពិធីមួយនាឱកាសប្រារព្ធបុណ្យគ្រឹស្ត PÂQUES នៅឯសេេតវិមានប្រធានាធិបតីអាេមរិក លោកដូណាល់ ត្រាំ វាយតម្លៃថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងនៅប្រកាន់ជំហររឹងដដែល ។បណ្តាអ្នកទទួលខុសត្រូវកូរ៉េខាងជើងក៏ទម្លាក់ការទទួលខុសត្រូវលើសហរដ្ឋអាមេរិកថា ជាអ្នកធ្វើឱ្យដុនដាបដល់បរិយាកាស ហើយប្រកាសពីចេតនារបស់ពួកគេបន្តកម្មវិធីនុយក្លេអ៊ែរ ។
តំណាងរងរបស់កូរ៉េខាងជើងប្រចាំ អ.ស.ប លោក KIM IN RYONG ចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បង្កើតសភាពការណ៍មួយ ដែលសង្គ្រាមនុយក្លេអ៊ែរអាចផ្ទុះគ្រាប់ពេល ។ លោកបន្តថា ការសាកល្បងនុយក្លេអ៊ែរនាពេលខាងមុខនេះរបស់ក្រុងព្យុងយ៉ាងនឹងធ្វើទៅតាមពេលវេលា និងទីកន្លែងដែលទីបញ្ជាការយោធារបស់យើងយល់ថា ចាំបាច់ ។
ចំណែកលោក HAN SONG RYOL អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិយាយប្រាប់ BBC ថា បណ្តាមីស៊ីលនឹងបន្តសាកល្បងអាចប្រចាំសប្តាហ៍ ប្រចាំខែ ឬឆ្នាំ ។ នៅក្រុងព្យុងយ៉ាង លោក KIM SONG GYONG អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុបរបស់ក្រសួងការបរទេសកូរ៉េខាងជើងនិយាយប្រាប់រ៉យទ័រថា ប្រសិនបើក្រុងវ៉ាស៊ីនតោនធ្វើចលនាណាមួយ ដើម្បីវាយប្រហារដោយអាវុធនុយក្លេអ៊ែរលើកូរ៉េខាងជើង នោះក្រុងព្យុងយ៉ាងនឹងធ្វើការវាយប្រហារមុន ហើយនឹងកម្ទេចពួកឈ្លានពានដោយគ្មានការត្រាប្រណីបន្តិចណាឡើយ ។
បន្ទាប់មក លោក KIM SONG GYONG បញ្ជាក់ថា ការមកក្បែរដែនទឹកកូរ៉េរបស់កងកម្លាំងនាវាចរណ៍អាមេរិកនាំមុខដោយនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ CARL VINSON នាពេលខាងមុខនេះ ទោះជាយ៉ាងណា នឹងពុំចាត់ទុកពេញលេញថា តំណាងឱ្យចលនាគ្រោះថ្នាក់បំផុតមួយនៅឡើយ ។


ប្រភព៖ សន្តិភាព