​បាញ់​ប្រហារ​នៅ​អុីរ៉ង់ សម្លាប់​មនុស្ស​រហូត​ដល់ ១២នាក់ និង ៣៩នាក់​របួស! - Kh News

Post Top Ad

Thursday, June 8, 2017

​បាញ់​ប្រហារ​នៅ​អុីរ៉ង់ សម្លាប់​មនុស្ស​រហូត​ដល់ ១២នាក់ និង ៣៩នាក់​របួស!



​ចំនួន​មនុស្សស្លាប់​កើនឡើង​​យ៉ាងហោចណាស់​ ១២​នាក់ និង​ ៣៩​នាក់​រង​របួស ក្នុង​​ហេតុការណ៍​បាញ់​ប្រហារ​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ នៅព្រះ​វិហារ​ ម៉ូសូលៀម​ ខាងត្បូង​ទីក្រុង​តេអេរ៉ង់ ប្រទេស​អុីរ៉ង់។ ប៉ូលិស​ចាប់​បាន​ភេរវករ​ស្ពាយ​គ្រាប់បែក​អត្តឃាត​ចំនួន ២​នាក់ ចំ​ពេល​ដែល​ពួកគេ​កំពុង​ចូលធ្វើ​សកម្មភាព​​។ នេះ​បើ​យោង​តាម​ការចេញ​ផ្សាយ​ដោយ​​ព័ត៌មានចិន​ ស៊ិនហួរ​។

សេចក្ដី​ថ្លែងការណ៍​មួយ​ចេញពីរដ្ឋមន្រ្តីក្រសួង​មហារផ្ទៃ អុីរ៉ង់ លោក Abdolreza Rahmani បាន​ឲ្យដឹងថា ​មាន​មនុស្ស​​ស្លាប់​យ៉ាងហោចណាស់ ១២​នាក់ និង​ ៣៩​នាក់​រង​របួស ខណៈ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ចំនួន​ ០៣​ ក្នុង​ចំណោម​ ១០​នាក់​ បាញ់​រះ​ទៅ​កាន់ហ្វូង​មនុស្ស​ជាច្រើននាក់​​ ដែល​កំពុង​គោរព​បូជា​ ​នៅ​ព្រះវិហារ​ Imam Khomeini​។
ភ្នាក់ងារ​សារព័ត៌មាន​អុីរ៉ង់​ Fars News Agency បញ្ជាក់​ថា​ ប៉ូលិស​បាន​ចាប់​ខ្លួន​ភេរវករ​ចំនួន​ ២​នាក់​ ហើយ​ម្នាក់​ប្រើ​គ្រាប់​បែក​បំផ្ទុះ​ខ្លួន​ឯង​ នៅ​ទល់មុខ​ស្ថានីយ​ប៉ុស្តិ៍​ប៉ូលិស​ទៀត​ផង​។​ យ៉ាងណាមិញ​ព័ត៌មាន​លម្អិត​នឹង​ចុះផ្សាយ​នៅ​ពេល​ក្រោយ​៕​


ប្រភព៖ Khmer - Press

Post Bottom Ad

Responsive Ads Here