បាត់ឯកសារលើកុំព្យូទ័រ? ឈប់បារម្ភ ប្រើកម្មវិធីទាំងនេះ ទាញមកវិញមួយភ្លែត មកវិញទាំងអស់ - Kh News

Post Top Ad

Thursday, June 8, 2017

បាត់ឯកសារលើកុំព្យូទ័រ? ឈប់បារម្ភ ប្រើកម្មវិធីទាំងនេះ ទាញមកវិញមួយភ្លែត មកវិញទាំងអស់




អ្នក​ប្រហែលជា​នឹងមាន​ថ្ងៃ​ស៊យ​បំផុត​ក្នុង​ជីវិត ហើយ​វា​នឹង​ក្លាយជា​ផលវិបាក​នៅពេល​អ្នក​មិនដឹងថា​តើ ត្រូវ​ទាញ​ឯកសារ​ដែល​អ្នក​ច្រឡំ​ដៃ​លុប​មកវិញ​ដោយ​របៀប​ណា​។​​   ​វា​គឺជា​ករណី​កម្រ​មួយ ប៉ុន្ដែ​នៅតែមាន​អ្នក​ថ្លោះធ្លោយ​រឿងនេះ​ដដែល​។ ប៉ុន្ដែ​ករណី​ផ្សេងទៀត គឺ​មេរោគ​ស៊ី​ឯកសារ​របស់​អ្នក​បាត់​ពីលើ​ឧបករណ៍​ផ្ទុក​ទិន្នន័យ នោះ​ហើយ​ជា​រឿង​ដែល​ជួប​ញឹកញាប់​បំផុត​។​



 ​អស់​បារម្ភ កម្មវិធី​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ហៅ​ឯកសារ​ត្រឡប់មកវិញ​ដូចដើម​។ គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​ខាងក្រោម​នេះ​អាច​ហៅ​ឯកសារ​វិញ​បាន​លើ​ប្រព័ន្ធ​ឯកសារ​ប្រភេទ FAT, FAT32, HFS, NTFS ។​ល​។​

  ​១. កម្មវិធី Recuva ៖ មាន​សមត្ថភាព​ហៅ​ឯកសារ​លើ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ដូចជា Harddisk, USB Flash, DVD ឬ CD, Memory Card និង External Harddisk​។ កម្មវិធី​នេះ​អាច​ប្រើប្រាស់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដូចជា Windows 10, 8, 8.1, 7, Vista, XP និង​ស៊េរី​ចាស់​ផ្សេងទៀត​។​
ចុចដោនឡូត => http://www.piriform.com/recuva/download



 ​២. Undelete 360 ៖ មាន​សមត្ថភាព​ហៅ​ឯកសារ​នៅលើ Digital Camera, Smart Phone, Harddisk, USB Flash, DVD ឬ CD, Memory Card និង External Harddisk​។ ប៉ុន្ដែ​សម្រាប់​កម្មវិធី​នេះ​វា​ហៅ​បានតែ​ប្រភេទ​ឯកសារ​ដូចជា Doc, HTML, AVI, Mp3, Jpeg, JPG, PNG, GIF ។​ល​។ កម្មវិធី​នេះ​អាច​ប្រើប្រាស់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដូចជា Windows 10, 8, 8.1, 7, Vista, XP និង​ស៊េរី​ចាស់​ផ្សេងទៀត​។​
ចុចដោនឡូត => http://www.undelete360.com/




៣. Pandora Recovery ៖ កម្មវិធី​នេះ​មាន​ប្រសិទ្ធភាព​បំផុត​និង​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​មិន​គិតថ្លៃ​ឡើយ​។ ប៉ុន្ដែ​វា​មាន​សមត្ថភាព​ហៅ​បានតែ​លើ​ប្រភេទ​ប្រព័ន្ធ NTFS និង FAT ប៉ុណ្ណោះ​។ ដោយឡែក​វា​អាច​ហៅ​រាល់​ប្រភេទ​ឯកសារ​គ្រប់​ប្រភេទ​ដែល​បាត់​នៅលើ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​សម្រាប់​កម្មវិធី​នេះ​។ កម្មវិធី​នេះ​អាច​ប្រើប្រាស់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដូចជា Windows 10, 8, 8.1, 7, Vista, XP និង​ស៊េរី​ចាស់​ផ្សេងទៀត​។​
ចុចដោនឡូត => http://www.pandorarecovery.com/




ប្រភព៖ apageplus.com



Post Bottom Ad

Responsive Ads Here