រឿង “ខ្ញុំជាប្រពន្ធ ប្តីរបស់នាង” អានចប់ ប្តីទាំងឡាយ នឹងយល់ពីអារម្មណ៍របស់ប្រពន្ធ - Kh News

Post Top Ad

Thursday, June 8, 2017

រឿង “ខ្ញុំជាប្រពន្ធ ប្តីរបស់នាង” អានចប់ ប្តីទាំងឡាយ នឹងយល់ពីអារម្មណ៍របស់ប្រពន្ធ



ក្រីងៗៗៗ សម្លេងទូរស័ព្ទរោទ៍
ប្រពន្ធៈ អាឡូ!!!
ស្រី: នាងជាប្រពន្ធ…នឹងមែន?
ប្រពន្ធៈ ច៎ា!និងហើយ នាងជាអ្នកណា?
ស្រី: ខ្ញុំជាប្រពន្ធរបស់ប្តីនាង ខ្ញុំស្រលាញ់គេណាស់ យើងនឹងរៀបការជាមួយគ្នា 
ប្រពន្ធៈ ចឹងហ៎! ត្រេកអរផង វាជារឿងរបស់នាង
ស្រី: តែគេថានាងមិនព្រមលែងលះជាមួយគេទេ តើខ្ញុំរៀបការបាន យ៉ាងម៉េច? 
ប្រពន្ធៈ ចឹងហ៎! អាហ្នឹងវាជារឿងរបស់គេ
ស្រី: គេមិនស្រលាញ់នាងទៀតទេ តើនាងទ្រាំនៅធ្វើអីទៀត បើខ្ញុំវិញទៅបាត់ហើយអត់បានទ្រាំជាមួយទេ
ប្រពន្ធៈ ចឹង! ទៅមិនទៅវាជារឿងរបស់ខ្ញុំតើ
ស្រី: នាងអីក៏ល្ងង់យ៉ាងនេះ
ប្រពន្ធ: អ្នកណាគេល្ងង់?
ស្រី: បើមិនព្រមលែងលះទេ នៅចឹងទៅ
ប្រពន្ធៈ អាហ្នឹងវាជារឿងរបស់ខ្ញុំ បើសិនជានាងព្រម ខ្ញុំក៏ត្រេកអរ
ស្រី: គេនៅជាមួយខ្ញុំរាល់ថ្ងៃ យើងស្រលាញ់គ្នាណាស់
ប្រពន្ធៈ អាហ្នឹងវាជារឿងរបស់នាង មិនចាំបាច់មករាយការណ៍ប្រាប់ខ្ញុំទេ តែបើបានជារាយការណ៍ហើយ ខ្ញុំប្រាប់យកបុណ្យទៅចុះ កុំបណ្តោយឲ្យមានកូនណា៎ ប្រយ័ត្នអត់លុយកើតកូន
ស្រី: នាងដឹងយ៉ាងម៉េចថា ខ្ញុំអត់លុយកើតកូន?
ប្រពន្ធៈ លុយដែលគេចាយរាល់ថ្ងៃជាលុយខ្ញុំទាំងអស់ ទោះជាគេយកទៅឲ្យនាងខ្លះ វាក៏ត្រូវឆ្លងកាត់ខ្ញុំសិនដែរ ព្រោះខ្ញុំជាអ្នកឲ្យលុយគេចាយ វាមិនប្លែកទេ ដែលមនុស្សយើងហូបបាយអង្ករល្អ ម្ហូបល្អៗរាល់ថ្ងៃទាំងតែមានធុយខ្លះចឹងហើយ ទោះជាគេសាកម្ហូបខាងក្រៅមិនថាជាម្ហូបអីក៏ដោយ តែវាក៏ជួយឲ្យខ្ញុំធូស្បើយមិនចាំបាច់ត្រៀមទុកឲ្យគេ ខ្ញុំគ្រាន់តែឲ្យលុយគេទៅហូបអី កំប៉ិកកំប៉ុក តិចតួចតែប៉ុណ្ណឹងវាមានទៅស្អី ហើយនាងគិតថាគេពិតជាចង់មានកូនជាមួយនាងមែនអី?
ស្រី: ខ្ញុំនឹងមានកូនជាមួយគេ ចាំមើលនាងព្រមលែងអត់
ប្រពន្ធៈ ខ្ញុំលែងធ្វើអី អ៎! បើសិនជានាងមិនខ្លាចថាកូននាងកើតមកអត់មានអ្នកចិញ្ចឹមទេ យកកូនឲ្យច្រើនតិចទៅណា អានេះវាជារឿងរបស់នាងទេ
ស្រី: នាងព្រមឲ្យប្តីនាងមានស្រីចឹងហ៎!
ប្រពន្ធៈ មែនហើយ! របស់ Free អ្នកណាមិនចូលចិត្ត ខ្ញុំនិងបានសល់លុយ ហើយ យកលុយទៅធ្វើបុណ្យមិនល្អជាង
ស្រី: តឺត…!តឺតៗ””””
ការសន្ទនាត្រូវបានបញ្ចប់ដោយសារ ខាងប្រពន្ធចុង ចុចបិទ ព្រោះតែនិយាយមិនឈ្នះប្រពន្ធដើម ប៉ុន្តែងាកមកមើលធាតុពិតវិញនោះ យើងត្រូវចងចាំថា មនុស្សស្រីណាមិនស្រលាញ់ប្តីនោះ? សូមកុំបណ្តោយអោយតំរូវការ មួយពេលរបស់អ្នក ធ្វើបាបមនុស្សស្រីដែលគេស្រលាញ់អ្នកដោយទង្វើរបែបនេះអោយសោះ។ ទោះនាងជានារីម្នាក់ដែលមើលទៅហាក់ដូចជា រឹងមាំខ្លាំងណាស់ តែទឹកចិត្តរបស់នាង មិនអាចទទួលយកបានឡើយ នូវទង្វើរក្បត់ចិត្ត របស់អ្នក ទោះជាអ្នកមើលមក ឃើញថានាងមិនខ្វល់ មិនកើតទុក្ខ តែក្នុងបេះដូងរបស់នាងវិញនោះ អ្នកមានបានយកចិត្តនាងមកដាក់ចិត្តអ្នកទេ អ្នកសាកយកចិត្តនាងមកដាក់ចិត្តអ្នកលមើលនោះអ្នកនិងដឹងថានាង…ឈឺចាប់ប៉ុណ្ណា!
dan-ba-blogtamsuvn.jpg2_

maxresdefault


កែសម្រួលដោយ៖ ដួងតារា
ប្រភព៖ Khmernote

Post Bottom Ad

Responsive Ads Here