អាមេរិកអួតថា មីស៊ីល Tomahawk កម្ទេចយន្តចម្បាំងស៊ីរី២០% និងព្រមានដាក់ទៀត ប្រសិនរដ្ឋាភិបាលស៊ីរីនៅតែបង្កសោកនាដកម្មបែបនេះជាថ្មី!! - Kh News

Post Top Ad

Thursday, June 8, 2017

អាមេរិកអួតថា មីស៊ីល Tomahawk កម្ទេចយន្តចម្បាំងស៊ីរី២០% និងព្រមានដាក់ទៀត ប្រសិនរដ្ឋាភិបាលស៊ីរីនៅតែបង្កសោកនាដកម្មបែបនេះជាថ្មី!!



រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis បាននិយាយថា យន្តហោះចម្បាំងរបស់កងទ័ពស៊ីរីប្រមាណ ២០% ត្រូវបានកម្ទេចក្នុងប្រតិបត្តិការបាញ់ស្រោចមីស៊ីល Tomahawk ចំនួន៥៩គ្រាប់ដាក់ស៊ីរីដោយផ្ទាល់ ។ ក្រៅពីវាយប្រហារទៅលើយន្តហោះទាំងនេះ មីស៊ីលរបស់អាមេរិក ក៏បានបាញ់ចំគោលដៅកងទ័ពស៊ីរីជាច្រើនទៀតដូចជាៈ ឃ្លាំងស្តុកប្រេង និងសម្ភារដទៃទៀតផងដែរ ។ លោក Mattis ក៏ព្រមានថា បើរដ្ឋាភិបាលស៊ីរីនៅតែហ៊ានបំពានទៀត អាមេរិកនឹងមិនអត់ឱនឲ្យបានឡើយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អាមេរិកបានបាញ់មីស៊ីល Tomahawk ចំនួន៥៩គ្រាប់ដាក់មូលដ្ឋានកងទ័ពស៊ីរីនោះ ដែលគេសង្ស័យថា ត្រូវបានប្រើប្រាស់ដោយកងទ័ពរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad ដើម្បីវាយប្រហារដោយអាវុធគីមី ដែលសម្លាប់ប្រជាជនស្លូតត្រង់របស់ខ្លួនអស់ជាង៨០នាក់ ។
ទោះយ៉ាងណា រដ្ឋាភិបាលលោក Assad អះអាងថា ការខូចខាតមិនមានច្រើនឡើយ ហើយក៏មិនប៉ះពាល់ដល់កងកម្លាំងទ័ពស៊ីរីដែរ។ ចំណែករុស្ស៊ីវិញក៏និយាយថា ក្នុងចំណោមមីស៊ីលទាំង៥៩ មានមីស៊ីលចំនួន២៣ ដែលបាញ់ដល់ Shayrat ហើយមានតែយន្តហោះ MIG-23s ចំនួន៦គ្រឿងប៉ុណ្ណោះ ត្រូវកម្ទេច។
បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ក៏បានព្រមានផងដែរថា ប្រតិបត្តិការរបៀបនេះក្រោមការបញ្ជាលើកដំបូងរបស់លោក អាចនឹងធ្វើឡើងទៀត ប្រសិនបើរបប Assad បន្តប្រព្រឹត្តកំហុសធ្ងន់ធ្ងរបង្កសោកនាដកម្ម ធ្វើឲ្យរំជួលបេះដូងមនុស្សទូទាំងពិភពលោកទៀតនោះ ៕ ប្រភព៖ KSN

Image may contain: outdoor

No automatic alt text available.



Post Bottom Ad

Responsive Ads Here