
ប៉ុន្មានថ្ងៃនេះ គេឃើញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកក្នុងស្រុក មានការចែករំលែក ក៏ដូចជា Troll យ៉ាងច្រើន នូវសកម្មភាពយុវជនជនជាតិថៃម្នាក់ ដែលគេហៅគាត់ថា «និស្សិត IT» រាំបទក្នុងបទចម្រៀងមួយបទ មានចំណងជើងថា «ปล่อย» មានន័យថា «កុំខ្វាយខ្វល់» ។
សម្រាប់ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុក ទៅលើសកម្មភាព របស់បុរសម្នាក់នោះដែរ គឺដោយសារតែ ក្បាច់រាំរបស់គាត់ចម្លែក និងមើលទៅហាក់ដូចជាមនុស្សស្រវឹង (ងងុយដេក) យ៉ាងដូច្នេះដែរ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ប្លែក បន្ទាប់ពីបានទស្សនាវីដេអូបទចម្រៀង « ปล่อย อ้น ธวัชชัย ชูเหมือน»
ព្រោះវាបានបង្កប់នូវ អត្ថន័យអប់រំល្អ ដោយនិយាយអំពីការសមាធិ រំងាប់អារម្មណ៍ពីផ្លូវលោក ឲ្យមានអារម្មណ៍ស្ងប់ កុំឲ្យមានតណ្ហាខ្លាំងក្នុងខ្លួន បោះបង់ភាពលោភលន់ ។ល។ ហើយក្នុងសាច់រឿងខារ៉ាអូខេវិញ ចង់និយាយពី មនុស្សរស់នៅក្នុងសង្គម ដោយបង្ហាញពីបុរសកំសត់ម្នាក់ មានការងារត្រឹមជាអ្នកសម្អាតផ្លូវ ប៉ុន្តែគាត់មានចិត្តល្អ ជួយយកអាសារអ្នកដទៃ ។
គួរបញ្ជាក់ដែរថា បទចម្រៀង «ปล่อย» គឺជាច្រៀងដោយតារាចម្រៀង อ้น ธวัชชัย ชูเหมือน ។ចង់ដឹងថា បទចម្រៀងមួយបទនេះ មានអត្ថន័យល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖





ប្រភព៖ fbfreeshare