កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់ - Kh News

Post Top Ad

Thursday, June 8, 2017

កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់



យោង​តាម YONHAP ថា កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​៨ មិថុនា បាន​បាញ់​មី​ស៊ី​ល​បណ្តែត​ប្រឆាំង​នាវា​ជា​ច្រើន​គ្រាប់​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន ។ នេះ​ជា​សេចក្តីរាយការណ៍​របស់​គណៈ​កម្មាធិ​ការ​​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ដែល​បន្ត​ថា​មី​ស៊ី​ល​ទាំងនោះ​ហោះហើរ​ប្រមាណ​ជា​២០០​គ​.​ម មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ​ខាងកើត ។
យោង​តាម​គណៈកម្មាធិការ​នោះ​ថា កូរ៉េ​ខាងជើង​បាន​បាញ់ នា​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា នូវ​មី​ស៊ី​ល​មិន​ស្គាល់​ប្រភេទ​ជា​ច្រើន​គ្រាប់​ហាក់ដូចជា​មី​សីល​បណ្តែត​ដី​-​សមុទ្រ​រយៈ​ខ្លី​សំដៅ​ទៅ​សមុទ្រ​ខាងកើត​ចេញពី​តំបន់​ជាយក្រុង WONSAN ខេត្ត KANGWON ។ មី​ស៊ី​ល​ទាំងនោះ​អាច​ហោះហើរ​ចម្ងាយ​ប្រមាណ​ជា​២០០​គ​.​ម​ហើយ​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្វើការ​វិភាគ​ដោយ​លម្អិត ។ បណ្តា​ព័ត៌មាន​ដែល​ទាក់ទិន​ត្រូវ​បាន​រាយការណ៍​ភ្លាម​ៗ​ដល់​ប្រធានាធិបតី​លោក MOON JAE IN ។ កងទ័ព​កូរ៉េ​ខាងត្បូង​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ហើយ​ប្រុង​ប្រយ័ត្ន​ប្រឈម​នឹង​ការ​បង្កហេតុ​ថ្មី​ៗ​របស់​កូរ៉េ​ខាងជើង​ដោយ​ត្រៀម​ទប់ទល់​រាល់​យថាភាព ។
នេះ​ជា​ការ​បង្កហេតុ​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង​ចាប់តាំងពី​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាងត្បូង​លោក MOON ចូល​កាន់​តំណែង​មក ។ ចំណែក​លោក MOON បង្ហាញ​ពី​ឆន្ទៈ​របស់​លោក​សម្រាល​ភាព​តានតឹង​ខាង​យោធា​ហើយ​កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ ។
ការ​បាញ់​មី​ស៊ី​ល​នា​ពេល​នោះ​ធ្វើ​ឡើង​១០​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ធុន SCUD មួយ​ចេញពី​តំបន់​ដដែល​នោះ កាលពី​ថ្ងៃ​ទី​២៩ ឧសភា ។
ពួក​អ្នកឯកទេស​ធ្វើការ​វិភាគ​ថា ការ​បាញ់​សាក​មី​ស៊ី​ល​ប្រឆាំង​នាវា​នា​ពេល​នេះ ក្រោយ​ការ​បាញ់​សាក​មី​ស៊ី​បាលី​ស្ទីក​ដី​-​សមុទ្រ​មាន​ឧបករណ៍​ទម្រង់​គឺ​ដើម្បី​ប្រឈម​មុខ​នឹង​បណ្តា​នាវាចម្បាំង​របស់​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​ក្នុង​នោះ​មាន​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​ផង ។
ក្រុង​ព្យុ​ង​យ៉ាង​កំពុង​តែ​អភិវឌ្ឍ​បណ្តា​មី​ស៊ី​ល​ដី​-​សមុទ្រ​រយៈ​ឆ្ងាយ​និង​បាញ់​ត្រង់​បំផុត​ដើម្បី​កម្ទេច​បណ្តា​នាវាចម្បាំង​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ដែល​ធ្វើ​ប្រតិបត្តិការ​ពី​ចម្ងាយ ៕


ប្រភព៖ សន្តិភាព

Post Bottom Ad

Responsive Ads Here