បំបែក​បានដោយជោគជ័យ... ក្រុម​ចោរ​ជំនាញ​លួចប្រាក់​ពី​ទូ​ATM - Kh News

Post Top Ad

Friday, September 29, 2017

បំបែក​បានដោយជោគជ័យ... ក្រុម​ចោរ​ជំនាញ​លួចប្រាក់​ពី​ទូ​ATM


រាជធានី​ភ្នំពេញ ​៖ ​បុរស​​បរទេស​​ពីរ​នាក់ (​មាន​​ឥណ្ឌា​ម្នាក់ និង​​​ស្រី​លង្កា​ម្នាក់) ក្នុង​ចំណោម​បក្សពួក​​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ (​ផ្នែក​ម​ជ្ឈឹ​ម​២) ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ​​សហការ​​ពី​សំណាក់​​​​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ធ្វើការ​បង្ក្រាប​និង​​​ឃាត់
ខ្លួន​​នៅ​ផ្ទះ​ជួល​របស់​ពួក​គេ​ ​​ដែល​ក្រុមនេះ តែងតែ​​​ធ្វើ​សកម្មភាព​លួច​​ប្រាក់​តាម​ទូ​ ATM នៅ​តាម​ទី​សារ​ធារ​ណៈ​ជា​ច្រើន​លើក​ កាលពី​ពេល​កន្លង​មក ​។​ ប្រតិបត្តិការនេះ ធ្វើឡើង​​កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹកថ្ងៃ​ទី២៩ ​កញ្ញា ​នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ផ្ទះ​លេខ១៦៨ ផ្លូវ​លេខ ១៦៧ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការ​មន​។
តាម​ប្រភព​​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ជា​ចោរ​អន្តរជាតិ​ដែល​​​ឃាត់ខ្លួន​ទាំង​២​នាក់​នេះ​​ ១-​ឈ្មោះCHANDHRA KHANTH អាយុ ៣០​ឆ្នាំ ជនជាតិ​ឥណ្ឌា ​​ជា​អ្នកជំនួញ និង​​២-​ឈ្មោះ THANA RAN ជនជាតិ​ស្រី​លង្កា អាយុ៣០​ឆ្នាំ ​​ជា​អ្នកជំនួញ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​២ ក្នុងផ្ទះ​ល្វែង​ខាងលើ ​។​ ដោយ​មានការ​សហការ​អំពី​សំណាក់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រា​សាក់ ជាមួយ​និង​កម្លាំង​នគរបាល​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​(​ផ្នែក​ម​ជ្ឈឹ​ម​២)​ ដោយ​ធ្វើការ​ស្រាវជ្រាវរហូត​​ឈាន​​​ដល់​ការ​ឃាត់ខ្លួន ។ ​​
ក្រោយ​ពី​ធ្វើការ​ឆែកឆេ​កន្លែង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាន់​ទី២ផ្ទះល្វែង​ខាងលើ​ របស់​ក្រុម​ជនសង្ស័យ​ទាំង២​នាក់​អស់រយៈ​​ពេល​ជិត ​៣​ម៉ោងរួច​មក ពួក​គេ​ទាំង​ពីរ​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ដែល​បាន​រក​ឃើញ បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​(​ផ្នែក​ម​ជ្ឈឹ​ម​២) ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​​​បក្សពួក​ម្នាក់​​ទៀត​ផង​ដែរ​ ។



Post Bottom Ad

Responsive Ads Here