ក្រឡាប់រថយន្តដឹកកម្មករជាង១០០នាក់ ចាក់មនុស្សចោលរដូករណែលពេញផ្លូវ - Kh News

Post Top Ad

Wednesday, November 22, 2017

ក្រឡាប់រថយន្តដឹកកម្មករជាង១០០នាក់ ចាក់មនុស្សចោលរដូករណែលពេញផ្លូវ



ខេត្តតាកែវ៖ រថយន្តដឹកកម្មករមួយគ្រឿងមានផ្ទុះកម្មករជាង១០០នាក់ បានជួបគ្រោះថ្នាក់ក្រឡាប់ បណ្តាលឲ្យចាក់មនុស្សចោលរដូករណែលពេញផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៧យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកកម្មករមួយគ្រឿងមានផ្ទុកកម្មករជាង១០០នាក់ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះបានក្រឡាប់ បណ្តាលឲ្យចាក់កម្មករចោលពេញផ្លូវ រងរបួសធ្ងន-ស្រាលជាច្រើននាក់ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ និងបញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕




Post Bottom Ad

Responsive Ads Here