ថ្លើមធំមែន! កាន់កាំភ្លើងចូលប្លន់កាស៊ីណូ ចុងក្រោយសន្តិសុខព្រួតគ្នាវាយទ្រោមខ្លួន - Kh News

Post Top Ad

Wednesday, November 22, 2017

ថ្លើមធំមែន! កាន់កាំភ្លើងចូលប្លន់កាស៊ីណូ ចុងក្រោយសន្តិសុខព្រួតគ្នាវាយទ្រោមខ្លួន




ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសន្តិសុខព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរហូតដល់ទ្រោមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ច ក្រោយយុវជនរូបនោះថ្លើមធំហ៊ានចូលប្លន់ក្នុងកាស៊ីណូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០ និង១៥នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្នុងកាស៊ីណូ “ថ្មពេជ្រ” ស្ថិតក្នុងភូមិក្អមសំណរក្រោម​ឃុំ ក្អមសំណរ​ ស្រុកលើកដែកខេត្តកណ្ដាល។
ជនសង្ស័យមានឈ្មោះអ៊ំ សុភក្រ័​ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ​ខ្មែរ​ មានទីលំនៅ សង្កាត់សែនសុខ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ចំណែកឯជនរងគ្រោះ មានឈ្មោះ អៀង​ សុងទ្រី ភេទប្រុស​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ​ស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិ-ឃុំកើតហេតុខាងលើ។
វត្ថុតាង ដែលសមត្ថកិច្ចចាប់បានរួមមាន៖ អាវុធខ្លីម៉ាក់ប៉េអាកុល​ តួពណ៌ស​ស្នាប់ពណ៌ខ្មៅ ០១ដើម​ ស្រោមអាវុធខ្លីជរ័ ពណ៌ខ្មៅ០១ បង់ចំនួន០២ ខ្នោះដៃ០១ ម៉ូតូហុងដាគុបសេ៥០​ ពណ៌ស្លែពាក់លេខ ភ្នំពេញ 1AA-1509 ចំនួន០១គ្រឿង កាបូបស្ពាយពណ៌ឈាមជ្រូក​០១ សំភារ:ផ្សេងៗមួយចំនួនតូច និងទូរសព្ទ័ដៃម៉ាក IPHONE 5 ពណ៌ទឹកមាស០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលបុគ្គលិកកាស៊ីណូកំពុងតែរៀបចំទុកដាក់សម្ភារៈលុយកាក់​ ក្រោយពេលអស់ភ្ញៀវ​ ក៏ស្រាប់តែជនសង្ស័យបានកាន់កាំភ្លើងខ្លី ដើរ សំដៅចូលមកក្នុងបន្ទប់​ សង្វៀនកាស៊ីណូ ហើយស្រែកថា នៅឲ្យស្ងៀម ភ្លាមនោះបុគ្គលិក និង​សន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា៖ ហ្អែងកុំចូលមក តែភ្លាម នោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជុងសំដៅមកបុគ្គលិក និងសន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ក៏មាន ការប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចបាន រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ ករណីខាងលើសមត្ថកិច្ចកំពុងបន្តចាត់ការ តាមនីតិវិធី៕




Post Bottom Ad

Responsive Ads Here